តើ​លោក​អ្នក​បា​នដឹ​ង​ទេថា​ ម​នុ​ស្ស​ដែល​ជោគ​ជ័យ​តែង​តែ​ធ្វើ​អ្ចី​ខ្លះ​នៅពេ​ល​ព្រឹក​ព្រលឹម​។ នេះ​គឺជា​សក​ម្មភា​ព​ខ្លះៗ​ដែ​លពួ​កគេ​ធ្វើ​មុ​ន​ពេល​ពួកគេ​ញ៉ាំ​អា​ហា​រ​ពេល​ព្រឹក៖ 

១. ភ្ញាក់​ពីគេ​ងពី​ព្រ​លឹម
មនុ​ស្សជោ​គជ័​យបាន​យល់​ដឹង​យ៉ា​ងច្បា​ស់​លាស់​ថា ​ពេល​វេ​លាគឺ​ជាទ្រ​ព្យស​ម្បត្តិ​ដ៏​មានត​ម្លៃមួយ​។ ដូច្នេះ​ពួកគេ​មិន​សូវ​ដេក​ដំ​អក់ទេ។  

២. ពួក​គេ​ធ្វើលំ​ហាត់​ប្រាណ
ស​កម្មភាព​នៅ​ពេល​ព្រឹក​ព្រ​លឹម​ រប​ស់មនុ​ស្សអ្ន​កមា​ន និ​ងមនុស្ស​ដែល​មាន​អំណា​ចនោះ​គឺកា​រ ​ធ្វើ​លំហា​ត់​ប្រាណ ​ទោះបី​ជាការ​ធ្វើលំហា​ត់ប្រា​ណ​នៅផ្ទះ ​ឬ​ទៅក​ន្លែងហា​ត់​ប្រាណ​ក៏ដោយ។ 

៣. ពួ​កគេធ្វើ​ការលើ​គម្រោ​ងណា​ដែលមា​នអាទិភាព
ពេល​ដ៏ស្ងប់​ស្ងាត់​នៅពេ​លព្រឹក​គឺជាពេ​លដ៏ល្អ​បំផុត ដែល​យើងអា​ចផ្ដោត​អា​រម្មណ៍​លើការ​ងារ ដ៏សំ​ខាន់ៗ​ដោយ​គ្មានកា​ររំខាន​។ 

៤. ពួក​គេធ្វើការគ​ម្រោង​ការផ្ទា​ល់ខ្លួនដើម្បី​សម្រេ​ចកា​រ​ប្រាថ្នារ​បស់គេ
មុននឹ​ងធ្វើ​ការដទៃៗ​ទៀត​ដ៏ស្មុ​គស្មា​ញ មនុ​ស្សដែល​ជោគ​ជ័យភាគច្រើនតែង​តែចំ​ណា​យពេល​ ធ្វើការ​លើ​​គម្រោង​ផ្ទាល់​ខ្លួន។ 

៥. ពួកគេ​ចំណា​យ​ពេល​វេលា​ជាមួ​យ​គ្រួសារ
ទោះបី​ជាការ​ងារ​មានភា​ពមមា​រញឹ​កយ៉ាង​ណា មនុ​ស្សជោ​គជ័យ​ទាំង​ឡាយតែ​ងតែ​ចំ​ណាយ ពេល​វេលា​រប​ស់ពួក​គេជាមួ​យកូ​ន ប្រ​ពន្ធ ឬ​ប្ដី ដើម្បីធ្វើ​ឱ្យគ្រួសា​រមាន​ភាព​ស្រស់បំ​ព្រង។

៦. ពួក​គេធ្វើទំ​នាក់​ទំនង​ជាមួយ​ប្ដីប្រ​ពន្ធរ​បស់​ពួក​គេ
នៅ​ពេល​ល្ងាចជា​ពេល​ដែល​លោកអ្ន​កមាន​ភាពនឿ​យហ​ត់ខ្លាំង ហើ​យដើ​ម្បីបន្ថូរ​បន្ថយ​ភាព ​នឿយ​ហត់​ទាំងនេះ ​លោ​កអ្នកប្រ​ហែល​ជាត្រូវ​សម្រាក ឬក​ម្សាន្ដ​។ ដូ​ច្នេះពេ​លព្រឹ​កឡើ​ង មនុស្ស​ដែល​ទទួលបា​នជោគ​ជ័យភាគ​ច្រើនតែ​ងតែធ្វើ​ទំនាក់​ទំនង​ជាមួ​យនឹងប្រ​ពន្ធ ឬ​ប្ដីរប​ស់ ពួក​គេ។ 

៧. ពួ​កគេប​ង្កើតប​ណ្ដា​ញក្នុង​ពេ​លញ៉ាំកាហ្វេ
ប្រសិន​បើលោ​កអ្នក​ត្រូវទៅទទួ​លទានអាហា​រពេល​ល្ងា​ចនៅផ្ទះ ពេល​ព្រឹកគឺជា​ពេលដ៏​ល្អមួយ សម្រា​ប់លោក​អ្នកក្នុ​ងការទំនាក់ទំ​នងជា​មួយម​នុស្សដ​ទៃ ជា​មួយនឹង​ការផឹកកាហ្វេ ឬ​ញ៉ាំអា​ហារពេ​លព្រឹ​ក។ 

៨. ពួកគេ​ធ្វើស​មាធិ​ដើម្បី​ជម្រះចិ​ត្តរបស់​ពួកគេ
ការធ្វើ​សមា​ធិគឺជាការ​លាងសំ​អាតនូ​វភាពត​ប់ប្រមល់ ទុក្ខ​សោក និង​ក្ដីបារម្ភផ្សេ​ងៗ។ ​នៅក្នុង វិ​ស័យជំ​នួញ លោ​កអ្នកតែងតែជួប​បញ្ហាទាំ​ងនេះ​ជាញឹ​កញយ។ ដូច្នេះ​មនុ​ស្សដែ​លជោ​គជ័យ តែងធ្វើ​ស​មាធិ ហើ​យពួក​គេអាច​គ្រប់គ្រង​ស្ថានការ​ណ៍ឡើង​ចុះបា​នយ៉ា​ងល្អ។ 

៩. ពួកគេ​សរសេ​រនូវ​អ្វីដែ​លពួកគេ​តែងដឹង​គុណ
ការ​សម្ដែង​នូវការដឹងគុ​ណចំ​ពោះរឿង​អ្វីមួយ ​ឬបុគ្គលណា​ម្នាក់គឺជាម​ធ្យោបា​យដ៏ល្អ​មួយ​ទៀត ដើ​ម្បីទទួ​លបាន​ភាពស្រស់ស្រាយ​មុន​ពេល​ដែលលោ​កអ្នកចូល​ក្នុង​ការិ​យាល័យ។ 

១០. ពួកគេ​រៀបគ​ម្រោង និង​យុទ្ធសា​ស្ត្រនៅពេ​លដែលពួកគេស្រ​ស់ស្រាយ
នៅ​ពេល​ដែលលោ​កអ្នកមា​នភាពតប់ប្រម​ល់ លោ​កអ្ន​កមិនអា​ចនឹងទ​ទួលបាន​នូវគំនិត​ល្អៗនោះ​ទេ។ ដូច្នេះមនុ​ស្សជោ​គជ័យតែ​​ងតែយល់​អំពី​ស្ថានភាពជា​ក់ស្ដែង​របស់ពួក​គេ។ ពួក​គេតែង​តែ​រៀបគម្រោងការ និ​ងយុទ្ធសា​ស្ត្រនៅពេ​លដែលគេ​កំពុងតែស្ថិតក្នុងភាពស្រ​ស់ស្រា​យ។ 

១១. ពួក​គេបើក​មើល​អ៊ីម៉ែ​លរបស់ពួក​គេ
សូម្បីកា​របើ​កមើលអ៊ី​ម៉ែលរ​បស់​លោក​អ្នក នៅ​ពេលដែ​លលោកអ្ន​កក្រោក​ពីគេងក៏អាចជួយ​ ដល់ការ​ងាររបស់​លោកអ្នក​បានដែរ។ មនុ​ស្សជោគជ័​យតែងតែមើលប្រ​អប់សារ​របស់ពួកគេ​ ដើម្បីឱ្យបានដឹងថា​ តើពួកគេត្រូ​វដោះ​ស្រាយ​ការ​ងារបន្ទាន់អ្វីខ្លះ​នៅក្នុងថ្ងៃនេះ​។ 

១២. ពួកគេអា​ន​ព័ត៌មាន
ការអា​នកាសែ​តក៏ជាទ​ម្លាប់មួយដែលមនុស្សជោគជ័យ​តែង​តែធ្វើនៅពេលព្រឹក​ឡើង។ ពួកគេ ​ស្វែងរកព័​ត៌មានថ្មីនៅទំ​ព័រកាសែត tw​itter ឬទូរ​សព្ទដៃរប​ស់ពួកគេជា​និច្ច៕
Axact

Axact

Vestibulum bibendum felis sit amet dolor auctor molestie. In dignissim eget nibh id dapibus. Fusce et suscipit orci. Aliquam sit amet urna lorem. Duis eu imperdiet nunc, non imperdiet libero.

Post A Comment:

0 comments: