វ័យក្មេងគឺជាវ័យដ៏មានសក្ដានុពលខាងផ្នែកសេដ្ឋកិច្ចខ្លាំងជាងវ័យចាស់ច្រើនបំផុត ព្រោះពួក គេមានកម្លាំងព្រមទាំងពេលវេលាគ្រប់គ្រាន់ក្នុងការវិនិយោគលើមុខរបរផ្សេងៗ ក៏ដូចជាការងារផងដែរ។ ប៉ុន្តែបើសិនជាពួកគេមិនបានយល់ដឹងអំពីគន្លឹះនៃការរក្សាទុកដាក់ទ្រព្យធន ដែលពួកគេទទួលបានទេ ពួកគេនឹងរស់នៅលំបាកពេលដែលគេមានវ័យចំណាស់។
ខាងក្រោមនេះ Cool FM សូមណែនាំនូវគន្លឹះខ្លះៗដែលមនុស្សវ័យក្មេងគួរស្វែងយល់៖
១. បង្កើតកញ្ចប់ថវិកា
លោកអ្នកធ្លាប់បានជួបប្រទះមកហើយនៅពេលដែលលោកអ្នកបានអានអត្ថបទផ្សេងៗ ដូច្នេះវាមិនមែនជារឿងថ្មីទេ ដែលលោកអ្នកត្រូវបង្កើតគម្រោងថវិកាមួយ ហើយជ្រើសរើសថាមួយណាមានអាទិភាពជាងគេ។ ការធ្វើបែបនេះ វានឹងជួយលោកអ្នកឱ្យសន្សំសំចៃបានច្រើនជាង មុន។
២. បង្កើតគណនីសន្សំ (បើមិនទាន់មាន)
វាជារឿងដែលសំខាន់ណាស់ ដែលលោកអ្នកត្រូវមានគណនីសន្សំមួយសម្រាប់បញ្ហាកើតឡើងដោយចៃដន្យ។ គំនិតមួយដែលយើងគួរតែគិតនោះគឺថា យើងអាចនឹងមានប្រាក់គ្រប់ គ្រាន់សម្រាប់រយៈពេល ០៣ខែ ប្រសិនបើលោកអ្នកត្រូវបាត់បង់ការងារ ឬចង់ឈប់សម្រាក។
៣. ប្រុងប្រយ័ត្នចំពោះកម្ចី
កម្ចីគឺជាសេវាកម្មមួយដ៏ល្អសម្រាប់លោកអ្នក នៅពេលដែលលោកអ្នកត្រូវការទិញយានជំនិះ ឬផ្ទះសម្បែងថ្មីនោះ។ ប៉ុន្តែសូមប្រុងប្រយ័ត្នចំពោះការជំពាក់ប្រាក់គេ ព្រោះវាក៏អាចសម្លាប់ ហិរញ្ញវត្ថុរបស់លោកអ្នកបានដែរ។
៤. រស់នៅដោយប្រើមធ្យោបាយផ្ទាល់ខ្លួន
ការរស់នៅក្នុងស្ថានភាពជាក់ស្ដែងរបស់ខ្លួន គឺជាសេចក្ដីសុខម្យ៉ាងដែលមនុស្សភាគច្រើន មិនសូវពាល់អារម្មណ៍នេះត្រូវទេ។ លោកអ្នកគួរតែរក្សាការចំណាយរបស់លោកអ្នកឱ្យនៅក្រោម ប្រាក់ដែលលោកអ្នកអាចរកបាន។
៥. វិនិយោគសម្រាប់ពេលចូលនិវត្តន៍
បើសិនជាលោកអ្នកចាប់ផ្ដើមទុកដាក់លុយកាក់សម្រាប់ការចូលនិវត្តន៍តាំងពីអាយុ ២០ឆ្នាំឡើងទៅនោះ វាជារឿងប្រសើរជាងការរងចាំរហូតដល់លោកអ្នកចាស់ទើបរៀបចំបញ្ហាទាំង នោះ។
៦. វិនិយោគជាមួយនឹងការធានារ៉ាប់រងសុខភាព
ការគិតគូរអំពីរឿងធានារ៉ាប់រងសុខភាពគឺជារឿងសំខាន់ណាស់ ហើយថែមទាំងជារឿងដែលលោកអ្នកត្រូវតែធ្វើថែមទៀតផង។ ប្រសិនបើលោកអ្នកមិនអាចទទួលបានពីកន្លែងការងារ របស់លោកអ្នកទេ លោកអ្នកគួរតែស្វែងរកវានៅកន្លែងមួយផ្សេងទៀត៕
Post A Comment:
0 comments: