១) សុភមង្គល​គ្រួសារ​អ្នក​ជា​មនុស្ស​មាន​សំណាង​ល្អ​បើ​​ក្រុម​គ្រួសារ​របស់​​ស្រលាញ់​​យកចិត្ត​ទុកដាក់ និង គាំទ្រ​អ្នក​​គ្រប់​ពេល។ នេះ​ជា​ហេតុ​ផល​មួយ​បញ្ជាក់​ថា ភាព​ជោគជ័យ​ក្នុង​​ការងារ​របស់​អ្នក​មិន​​អាច​កើត​មាន​ទាំងស្រុង​នោះ​​ឡើយ​បើ​​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សមាជិក​​គ្រួសារ​របស់​អ្នក​។ ម្ល៉ោះហើយ សូម​អ្នក​ថ្លឹងថ្លែង​ឲ្យ​ច្បាស់​អ្វី​ទៅ​ជា​ទំនាក់ទំនង​ដ៏​ល្អ​នៅ​ក្នុង​គ្រួសារ​ ដើម្បី​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ជា​មួយ​សមាជិក​គ្រួសារ​របស់​​អ្នក ជៀសវាង​យក​លុយ​ធ្វើ​ជា​ត្រី​មុខ។

២) មនុស្ស​ដែល​អ្នក​ស្រលាញ់ដើម្បី​ស្វែង​រក​ដៃគូ​ជីវិត​មួយ​ដ៏​ល្អ​​ម្នាក់​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ តែ​ការ​ដែល​អ្នក​ធ្វើ​ការ​​ពី​ព្រលឹម​ទាល់​​​យប់ ​កាន់តែ​លំបាក​ជាង​នេះ​ទៅ​ទៀត។ យ៉ាងណាមិញ ការ​ស្វែង​រក​អ្នកណា​ម្នាក់​ដែល​អ្នក​ស្រលាញ់ អ្នក​ត្រូវ​បើក​​បេះដូង​ឲ្យ​ទូលាយ​ជ្រើសរើស​យក​អ្នកណា​ម្នាក់​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​កាន់តែ​ច្រើន ជា​ពិសេស​អ្នក​ដែល​ពូកែ​យល់ចិត្ត​អ្នក និង ​ជួយ​ឲ្យ​អ្នក​​​កាន់តែ​ជោគជ័យ។

៣) ការ​គ្រប់គ្រង​ពេលវេលា​ការ​គ្រប់គ្រង​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​មាន​សារសំខាន់​ខ្លាំង​ណាស់​​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​​រស់​រវើក និង មាន​លំនឹង​ទៀត​​ផង។ នេះ​គួរតែ​ជា​រឿង​អាទិភាព​របស់​​អ្នក ត្បិតអី​មនុស្ស​មួយ​ចំនួន​បាន​ចំណាយ​ពេលវេលា​ឥតប្រយោជន៍​ផ្ដោត​ទៅ​លើ​រឿងរ៉ាវ​តែ​មួយ​គត់​ក្នុង​ឆាក​ជីវិត​របស់​​ពួកគេ។ សម្រាប់​អ្នក​វិញ ប្រសិន​បើ​អ្នក​​គ្រប់គ្រង​ពេល​វេលា​បាន​ល្អ អ្នក​នឹង​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រឿង​ច្រើន​យ៉ាង​​ដូច​ជា ពេលវេលា​សម្រាប់​ធ្វើ​ការ លំហែ​កម្សាន្ត ជួបជុំ​គ្រួសារ មិត្ត ភក្តិ ឬ សម្រាប់​បង្កើន​ចំណេះដឹង​របស់​អ្នក​ជា​ដើម។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្ន​មានន័យ​បំផុត។

៤) ជួយ​អ្នកដទៃអ្នក​អាច​ជួយ​ប្រទះ​បញ្ហា​ហិរញ្ញវត្ថុ ហើយ​នេះ​ប្រហែល​ជា​អ្នក​អាច​លើក​សំនួរ​ឡើង​ថា ហេតុ​អ្វី​បាន​ជា​​អ្នក​ត្រូវ​ជួយ​អ្នកដទៃ​ទាំង​​មិន​អាច​ជួយ​ខ្លួន​ឯង​​បាន​ផង​នោះ? តួនាទី​នេះ​ប្រហែល​ជា​អ្នក​គិត​ថា ទុក​ឲ្យ​ក្រុម​មហាសេដ្ឋី ឬ អ្នក​មាន​លុយ​ច្រើន​ធ្វើ​ទៅ​ចុះ! ​តាម​ពិត​ទៅ​​រឿង​វា​សាមញ្ញ​ទេ ​ពោល​​គឺ​ថា បើ​អ្នក​មិន​បាន​ជួយ​ពួកគេ​​ជា​​ថវិកា អ្នក​អាច​ជួយ​ដោយ​ការ​ចែក​រំលែក​ចំណេះដឹង ការ​លើកទឹកចិត្ត ដំបូន្មាន និង បទពិសោធន៍​ល្អ​ៗ​ទៅ​កាន់​ពួកគេ​ ឬ ក៏​​ធ្វើ​អំពើ​ល្អ និង កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ ភាព​​អាត្មានិយម​ទៅ​ក៏​វា​គ្រប់គ្រាន់​ទៅ​ហើយ។


៥) មិត្តភាពអ្នក​មាន​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​គ្រួសារ តែ​បើ​មិត្តភាព​របស់​អ្នក​នៅ​អន់ថយ ក៏​មិន​ប្រាកដ​ថា ជីវិត​របស់​អ្នក​មានន័យ​ដែរ។ ក្រៅ​ពី​គ្រួសារ និង មនុស្ស​ដែល​អ្នក​ស្រលាញ់ អ្នក​ត្រូវ​ការ​មិត្តភ័ក្ដិ​ៗ រួម​ទាំង​ស្គាល់​មនុស្ស​ថ្មីៗ​ឲ្យ​កាន់តែ​ច្រើន​ជាង​មុន​សម្រាប់​បង្កើត​សកម្មភាព​សប្បាយៗ ជា​ពិសេស​គឺ​ការ​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ដើម្បី​អាជីព​ការងារ​របស់​អ្នក​តែម្តង។

៦) ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នកជា​រៀងរាល់ថ្ងៃ អ្នក​ត្រូវ​ការ​រៀន​សូត្រ​ពី​អ្វី​ថ្មីៗ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង អ្វីៗ​ដែល​នាំ​មក​នូវ​ភាព​រីកចម្រើន​ដល់​ខ្លួន​ឯង។ ដូច្នេះ​នេះ​មិន​បដិសេធន៍​ទេ​ដែល​អ្នក​​ត្រូវ​​គិតគូរ​ពី​ការ​ពង្រីក និង ពង្រឹង​ចំណេះដឹង​របស់​ខ្លួន​នោះ។ អ្នក​ត្រូវ​ចំណាយ​ពេលវេលា សិក្សា​​វគ្គ​ខ្លីៗ សិក្សា​ស្រាវជ្រាវ​ និង រៀន​សូត្រ​ពី​ប្រភព​ជា​ច្រើន​ជា​ពិសេស​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ក្រេប​យក​ចំណេះដឹង​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​អាជីព​របស់​​អ្នក​កាន់តែ​ប្រសើរ​ជាង​មុន។

៧) ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់សុខភាព​របស់​អ្នក​មាន​តម្លៃ​ណាស់ ព្រោះ​ថា​បើ​អ្នក​មាន​សុខភាព​មិន​ល្អ ​កិច្ចការ​ផ្សេងៗ​នៅ​ក្នុង​ជីវិត​របស់​អ្នក​មិន​អាច​ប្រព្រឹត្ត​ទៅ​រលូន​បាន​ឡើយ។ ដូច្នេះ អ្នក​​ត្រូវ​​​ធ្វើ​ការ​ហាត់ប្រាណ​ជា​ប្រចាំ​ដូច​ជា លេង​កីឡា រត់ ជិះកង់​លក្ខណៈ​កម្សាន្ត នៅ​តាម​តំបន់​នានា ​​ទាំង​នេះ​នឹង​ជំរុញ​ឲ្យ​​អ្នក​កាត់បន្ថយ​ស្រ្តេស​ផង និង ទទួល​បាន​នូវ​គុណប្រយោជន៍​ធ្វើ​ឲ្យ​សុខភាព​រឹងមាំ​ផង។ នៅ​ពេល​ដែល​សុខភាព​របស់​អ្នក​រឹងមាំ ការងារ​ក៏​ជោគជ័យ ជីវិត​ក៏​ជោគជ័យ។

៨) ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវមនុស្ស​មួយ​ចំនួន​ចូលចិត្ត​ធ្វើ​​ការ​ច្រើន តែ​​ក៏​មិន​សូវ​ចូលចិត្ត​ទទួល​ទាន​អាហារ​ប៉ុន្មាន​នោះ​ដែរ។ អ្នក​ខ្លះ​មិន​សូវ​ខ្វល់​ខ្វាយ​រឿង​ហូបចុក​នោះ​ទេ គិត​តែ​ពី​រក​លុយ ឬ ពិសា​​អាហារ​មួយ​ចំនួន​ដែល​មិន​​សមប្រកប​សម្រាប់​សុខភាព​ដូច​ជា​គ្រឿង​ស្រវឹង ជក់បារី គេង​មិន​ឆ្អែត​ជា​ដើម។ មាន​ដែរ​ដែល​មនុស្ស​មួយ​ចំនួន​ដែល​ចូលចិត្ត​ទទួលទាន​សាច់ តែ​មិន​ចូលចិត្ត​ទទួល​បាន​បន្លែ។ យ៉ាងណាមិញ នេះ​សុទ្ធតែ​ជា​ទម្លាប់​មួយ​មិន​ត្រឹមត្រូវ តែ​អ្វី​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​ គឺ​ត្រូវ​ទទួល​​ទាន​អាហារ​ឲ្យ​ស្រប​តាម​​ដំបូន្មាន​ផ្នែក​សុខភាព​ទើប​ជា​ការ​ប្រសើរ។

៩) ធ្វើ​ដំណើរ​កម្សាន្តសូម​ចាំ​ថា ការងារ​តែ​មួយ​មុខ​ពិត​ជា​មិន​អាច​​ធ្វើ​ឲ្យ​​ជីវិត​របស់​អ្នក​រស់​រវើក​បាន​ឡើយ ម្ល៉ោះហើយ​អ្នក​ត្រូវ​ការ​ពេលវេលា​មួយ​ចំនួន​ដើម្បី​សម្រាក​លំហែ​កាយ។ នេះ​ហើយ​ជា​អ្វី​ដែល​មាន​នៅ​ទី​នេះ ដែល​អ្នក​​គួរតែ​គិតគូរ​លៃលក​ពេល​វេលា​មួយ​ចំនួន​សម្រាប់​លំហែ​កាយ ឬ ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កន្លែង​ឆ្ងាយៗ ដើម្បី​ដកស្រង់​យក​បទពិសោធន៍ និង ចំណេះដឹង​ថ្មីៗ​ឲ្យ​បាន​កាន់តែ​ច្រើន។ ​

១០) បំណង​ប្រាថ្នា​របស់​អ្នកជា​រៀងរាល់​ថ្ងៃ អ្នក​អាច​ធ្វើ​ការ​ដើម្បី​ប្តូរ​យក​ប្រាក់ តែ​​នោះ​មិនមែន​ជា​ការងារ​ដែល​អ្នក​ចង់​បាន​នោះ​ឡើយ។ អ្នក​ប្រហែល​ជា​ធ្វើ​ការងារ​នោះ​ជា​​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ ហើយ​អ្នក​នឹង​​ធ្វើ​ការងារ​ថ្មី​ដែល​ជា​​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​។ នេះ​មិនមែន​ជា​រឿង​មួយ​ខុសឆ្គង​នោះ​ឡើយ ព្រោះ​អ្នក​ចង់​​ធ្វើ​អ្វីៗ​ដែល​ស្រប​នឹង​បំណង​ប្រាថ្នា​របស់​អ្នក។ ហេតុដូច្នេះ បើ​អ្នក​យល់​ពី​តម្លៃ​ការងារ​ដែល​អ្នក​ស្រលាញ់ ឬ បំណង​ប្រាថ្នា​របស់​អ្នក​បាន​សម្រេច ​នោះ​ទើប​ជីវិត​របស់​អ្នក​មាន​តម្លៃ​បំផុត៕
Axact

Axact

Vestibulum bibendum felis sit amet dolor auctor molestie. In dignissim eget nibh id dapibus. Fusce et suscipit orci. Aliquam sit amet urna lorem. Duis eu imperdiet nunc, non imperdiet libero.

Post A Comment:

0 comments: