ប្រិយមិត្តគ្រប់រូបប្រហែលជាបានស្គាល់រួចមកហើយនូវនាយកប្រតិបត្តិ CEO របស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg ដែលជាស្ថាបនិកផ្ទាល់នៃក្រុមហ៊ុន Facebook ដោយបានបោះបង់ចោលការសិក្សានៅអាយុ ២៣ ឆ្នាំ ។
នាពេលបច្ចុប្បន្ន មហាសេដ្ឋីវ័យក្មេងមានអាយុ ៣១ ឆ្នាំ រូបនេះ មានទ្រព្យសម្បត្តិ ៣៧ ពាន់លានដុល្លារអាមេរិកទៅហើយ ។ ភាពជោគជ័យទាំងវ័យក្មេងបែបនេះ បានធ្វើឲ្យអតីតសិស្សមកពីសាកលវិទ្យាល័យ Harvard រួបនេះ ទទួលបានចំណាប់អារម្មណ៍ជុំវិញពិភពលោក។
កាលពីសប្ដាហ៍មុនលោក Mark Zuckerberg បានដាក់កម្មវិធីមួយឈ្មោះ Ask-Me-Anything លើបណ្ដាញសង្គម Facebook ដែលអនុញ្ញាតឲ្យមនុស្សគ្រប់រូបសួរនូវសំនួរដែលជាមូលហេតុធ្វើឲ្យលោកជោគជ័យដូចពេលសព្វថ្ងៃនេះ ។
ឆ្លើយតបទៅនឹងសំនួរជាច្រើន មហាសេដ្ឋីរូបនេះបានបង្ហើបពីគន្លឹះនៃភាពជោគជ័យយ៉ាងខ្លីមួយថា៖ «កុំបោះបង់ចោល (Don’t give up) ជាកត្តានាំឲ្យមានភាពជោគជ័យ» ។
ចម្លើយដ៏ខ្លីរបស់មហាសេដ្ឋីវ័យក្មេងរូបនេះ បានបង្ហាញពី ការព្យាយាម និង ការស្វែងរកការពិតមួយ ព្រោះការធ្វើរឿងដដែលៗជាច្រើនដង និងបង្ហាញនូវលទ្ធផលផ្សេងគ្នា ដែលវាជានិយមន័យនៃពាក្យមិនសមហេតុផល ។ ប្រសិនលើកដំបូងមិនទទួលបានជោគជ័យ ព្យាយាមផ្លាស់ប្តូរអ្វីមួយហើយសាកល្បងម្តងទៀត ។
ត្រង់នេះ លោកអ្នកប្រហែលជាធ្លាប់បានឮនូវដំបូន្មានពីអាថ៌កំបាំងនៃភាពជោគជ័យរបស់លោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Appleដែលនិយាយក្នុងកិច្ចសម្ភាសន៍មួយកាលពីឆ្នាំ ១៩៩៤ ដោយលោកបាននិយាយថា កុំខ្លាចក្រែងក្នុងការសុំជំនួយពីនរណាម្នាក់ ។
ក្នុងអំឡុងកិច្ចសម្ភាសន៍នោះ លោក Jobs រៀបរាប់ថា លោកមិនកម្ររកឃើញនរណាម្នាក់ ដែលមិនចង់ជួយលោកនោះទេ ប្រសិនបើលោកស្នើសុំជំនួយ ។ ទន្ទឹមនឹងនេះមនុស្សភាគច្រើនក៏មិនដែលសួរលោកឡើយ ដែលនេះជាភាពខុសប្លែកគ្នារវាងមនុស្សកំពុងធ្វើអ្វីមួយ ទៅនឹងមនុស្សដែលកំពុងមានក្តីស្រមៃ។
លទ្ធផលអ្នកជោគជ័យគឺជារូបលោក ហើយអ្នកបរាជ័យ គឺអ្នកដែលមិនចូលចិត្តតាំងខ្លួនជាអ្នកខ្សោយ ដើម្បីយកប្រៀបអ្នកដទៃ៕
Post A Comment:
0 comments: