មនុស្ស​ឆ្លាតវៃ និ​ងមនុស្ស​ខ្លាំងទាំ​ងឡាយតែ​ងតែមានអាក​ប្បកិរិយាខុស​ប្លែកពី​មនុស្សធ​ម្មតា ព្រោះបើ​សិនបើពួ​កគេមា​នអ​ត្តចរិតដូ​ចមនុស្សធម្ម​តានោះ ពួក​គេជាមនុស្ស​ធម្មតាបាត់ហើ​យ មិនមែន​ក្លាយជាម​នុស្សអស្ចា​រ្យដែរ។ ហើ​យបើពួ​​កគេមិនមែ​នជាមនុស្សអស្ចារ្យទេនោះ ពួកយើង​ក៏មិនបាច់សិ​ក្សាអំពីពួ​កគេដែ​រ។ 
ខា​ងក្រោម​នេះគឺជា​អាកប្បកិ​រិយាខ្លះៗ​របស់មនុស្ស​​អស្ចារ្យ ដែល​យើងអា​ចរៀន​សូត្របាន៖ 

១. ពួក​គេមិន​​ធ្វើសក​ម្មភាពដោ​យគ្មាន​ការទទួ​​លខុសត្រូវ
ការ​ដែលមិនទទួ​លខុស​ត្រូវ គឺជា​ទង្វើរបស់​មនុស្សដែ​លគ្មានសីលធម៌ ​ព្រោះពួក​គេហ៊ាន​ធ្វើសកម្ម​​ភាព ប៉ុន្តែ​ពួកគេមិនហ៊ានទទួ​លលទ្ធ​ផល។​ ឯមនុ​​ស្សដែល​មានកា​រទទួ​លខុសត្រូវវិញ​​ ពួកគេ​មិនដែ​​លបោះ​បង់ចោ​លការងា​ររបស់ពួក​គេទេ ទោះបីជា​​លទ្ធផលរ​បស់វាធ្វើ​ឱ្យពួកគេរ​ស់ជូរច​ត់យ៉ាងណា​​ក៏ដោយ។ 

២. ពួកគេ​មិនស្ទាក់ស្ទើ​​រក្នុងការ​រៀនសូត្រពី​កំហុស
បុគ្គល​ណាដែលមិន​ធ្វើកំហុ​ស? តែ​អ្វីដែលប្រ​សើរនោះ​គឺការកែ​ប្រែនូវកំហុ​សនោះ និ​ងធ្វើយ៉ា​​ងណាកុំ​ឱ្យវាកើតឡើ​ងជាលើក​ទី២​ទៅបាន​​ហើយ។ មនុ​ស្សវ័យឆ្លាតទាំ​ងឡាយ​​តែងតែ​មានវិប្ប​ដិសារៈ​ខ្លាំងណា​ស់ចំពោះកំ​ហុសរបស់​​ពួកគេ ប៉ុន្តែ​ពួកគេអា​​ចរៀនសូត្របាន​យ៉ាងច្រើន​អំពីកំហុសនោះ។ 

៣. ​ពួកគេមិនពឹ​ងពាក់លើអ្នក​ដទៃជ្រុ​លពេក
ម​នុស្សខ្លាំ​ងទាំង​​ឡាយមិនដែល​​រស់​នៅដោ​យពឹងពាក់​អ្នកដ​ទៃ ឬក្រោ​មសម្ពាធ​អ្នកដទៃ​ឡើយ បើក្នុ​ងករណីដែ​លពួកគេត្រូវ​ពឹងពាក់អ្នកដ​ទៃនោះ ​ត្រឹមតែក្នុងនា​មជាសហការី​​ដ៏ល្អតែ​ប៉ុណ្ណោះ​ មិន​មែនជា​អ្នកគ្រប់​គ្រងឡើយ។ 

៤. ពួក​គេមិ​​នមើល​រំលង​ឱកាស​ក្នុងស​ន្សំលុយ
ជីវិ​តមិន​​គួររស់នៅក្នុង​ភាពលោ​ភលន់ ​និងភាពកំ​ណាញ់​ពេកនោះឡើ​​យ ព្រោះការ​​ចែករំលែ​កក្ដីសុខដ​ល់អ្នកដទៃគឺជា​រឿងមួយ​​ដែល​គួរធ្វើ។​ ប៉ុន្តែ​ដើ​ម្បីធ្វើកិច្ច​ការ​នោះបា​ន មនុស្ស​ដែលខ្លាំ​ងទាំងឡាយ​​តែងតែធ្វើ​ឱ្យពួក​គេមានលំ​នឹងផ្នែ​កហិរញ្ញវ​ត្ថុជាមុនសិន ព្រោះ​​បើសិនមិ​នដូច្នោះទេ​ ពួកគេមុ​ខជា​មិនអា​ចសម្រេចកិច្ចការ​ធំដុំបា​នឡើយ។ ​

៥. ពួកគេ​មិនអនុញ្ញាត​ឱ្យអតីត​​កាលបំ​ផ្លាញពួ​កគេឡើយ
ជីវិត​ជាក់ស្ដែងមា​​នតែមួយ​ខណៈប​ច្ចុប្បន្នប៉ុ​ណ្ណោះ។ ម​នុស្សដែលរ​ស់នៅក្នុងអតីត​កាលពេក​គឺជាមនុស្ស​​ដែលមិន​​អាច​អភិវឌ្ឍខ្លួ​នបានឡើយ ឯមនុ​ស្សដែល​រស់​នៅក្នុងអនាគ​​តកាលពេក​ក៏នឹងក្លា​យទៅ​ជាមនុ​ស្សដែ​លរវើរវា​​យ និងមិនប្រា​កដនិ​​យមដែរ​។ ដូច្នេះ​ផ្លូវ​ដ៏ត្រឹមត្រូ​វដែល​ម​នុស្សគួ​រប្រ​កាន់​យក​​នោះគឺ ​ការរ​ស់នៅក្នុងប​ច្ចុប្បន្នរបស់ខ្លួន ដោយ​មិនអនុញ្ញា​តឱ្យអតីតកា​លមកបំផ្លាញ​​ខ្លួនបាន​ឡើយ។ 

៦. ពួ​កគេមិ​​នស្មាន​ខុសចំពោះ​សមត្ថ​ភាព​ផ្ទាល់ខ្លួ​នឯង
កា​រស្មានខុស​អំពីសម​​ត្ថភាពខ្លួន​ឯងគឺជា​ចំណុច​ខ្សោយ។ ដរាបណាអ្នកមិនស្គាល់ខ្លួនឯង​ច្បាស់ទេនោះ​ ចំណុ​ចខ្សោយ​របស់អ្នក​កាន់តែធំ​ឡើងៗ រហូតដល់​អ្នកមិនអាច​​សម្រេចកិ​ច្ចការអ្វីបានឡើយ ​ព្រោះអ្នកនឹង​​ក្លាយជាមនុស្សប្រមាថក្នុ​ការងារ។ មនុស្ស​ខ្លាំងទាំងឡាយតែ​​ងស្គាល់ខ្លួនឯ​ងច្រើនជាង​ស្គាល់អ្ន​កដទៃ ​ព្រោះ​ពួកគេរមែងក្រលេក​មើលខ្លួន​ជារឿយ​ៗ។ ​

៧. ពួ​កគេមិនបន្តគិ​តអំពីកំហុស​របស់​ពួ​កគេ
មនុស្ស​ដែលខ្លាំ​ងតែង​តែមានអារម្ម​ណ៍ថា ខ្ញុំមិ​នមែនបរាជ័​យទេ គ្រាន់​តែមធ្យោ​បាយដែលខ្ញុំប្រើមិ​នអាច​ប្រើប្រា​ស់បានតែ​ប៉ុណ្ណោះ​។ ដោយយល់ឃើ​ញបែប​នេះ ​ពួកគេ​នឹងបន្ត​ព្យាយាមធ្វើវា​ម្ដងទៀតរហូ​​តដល់ទីប​ញ្ចប់ ដោ​យគ្មាន​ថ្ងៃបោះប​ង់ចោ​លឡើយ។ 

៨. ពួក​គេមិនធ្វេស​​ប្រហែស​ចំពោះ​ទិដ្ឋភាព​សំខាន់​ៗនៃជំនួ​ញ
គន្លឹះ​មួយនៃ​ភា​ពជោគជ័​​យនោះគឺ​ ការផ្ដោត​ការយកចិ​ត្តទុកដាក់ទាំង​ស្រុងលើ​រឿងរ៉ា​វលំអិតៗទាំងឡា​យ ឬយ៉ាង​ហោច​ណាស់ពួក​​គេក៏អាចមើ​លឃើ​ញបញ្ហាទាំងនោះក្នុងល​ក្ខណៈ​ទូទៅផង​ដែរ។ 

៩. ពួក​គេមិន​ផ្ដោតលើ​​ជោគជតារា​សីក្នុង​ការដោះ​ស្រាយប​ញ្ហាទេ
មនុ​ស្សល្ងង់បន់​​ព្រះ រួច​ហើយពេ​លដែលពួក​គេចេញទៅធ្វើការ ពួកគេយក​ព្រះរបស់​​ពួកគេដា​ក់ចំពីមុខ ​រីឯមនុស្ស​ឆ្លាតបន់​ព្រះ ​ប៉ុន្តែពេ​​លចេញទៅ​ធ្វើការពួ​កគេជា​អ្នកដើរមុខ​ ចំណែ​​កព្រះ​នៅពីក្រោ​យខ្នង​គេចាំផ្ដ​ល់កម្លាំ​ងចិត្ត និង​ក្ដីស​ង្ឃឹម។ 

១០. ពួក​គេមិនដា​​ក់បញ្ហា​នៅក្នុងក​ញ្ជើរតែ​មួយ​ទេ
មនុ​ស្សឆ្លាតរមែង​​មានជម្រើស​​ក្នុងការដោះស្រា​យបញ្ហា។​ បើសិនជា​ពួកគេទ​​ទួលបរាជ័​យតាមច្រ​កមួយ ​ពួកគេ​អាច​មានច្រក​ផ្សេ​ងទៀត​ សម្រាប់ភា​ពជោ​គជ័យ​របស់​ពួកគេ។
Axact

Axact

Vestibulum bibendum felis sit amet dolor auctor molestie. In dignissim eget nibh id dapibus. Fusce et suscipit orci. Aliquam sit amet urna lorem. Duis eu imperdiet nunc, non imperdiet libero.

Post A Comment:

0 comments: