ស្រមោល​ភាព​ភ័យខ្លាច ឬ ឧបសគ្គ​នានា​ប្រហែល​ជា​បាន​ក្លាយ​ជា​​ស្រមោល ​​តាម​ប្រាណ​យាយី​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​​របស់​បុគ្គល​មួយ​ចំនួន។ នេះ​បណ្ដាល​មក​ពី​បុគ្គល​នោះ​មិន​បាន​​សិក្សា​ស្វែង​យល់​​ឲ្យ​ស៊ី​ជម្រៅ​​ពី​​ភាព​ភ័យខ្លាច​​ ឬ ឧបសគ្គ​​ទាំង​នោះ​ហើយ​ចេះ​តែ​បោះបង់ មិន​ហ៊ាន​ងើប​មុខ​ដេក​រង់ចាំ​តែ​កើត​ទុក និង បរាជ័យ​គ្មាន​ស្រាកស្រាន្ត។

ឈប់​គិត​ពី​​បញ្ហា​នេះ​ត​ទៅ​ទៀត ហើយ​ចាប់​ផ្ដើម​ជីវិត​​របស់​លោក​អ្នក​សាជាថ្មី​ និង យក​សម្រង់​ពាក្យ​សម្ដី​ដ៏​មាន​​តម្លៃ​របស់​បុគ្គល​ល្បីៗ ចំនួន​៥ ខាងក្រោម​នេះ​ទៅ​ពិចារណា​ដើម្បី​ទុក​ជា​ពន្លឺ​ធ្វើ​ជា​ក្តី​សង្ឃឹម​សម្រាប់​លោក​អ្នក។​​​​

១) Marie Curie គីមីវិទូ​​​ជនជាតិ​ប៉ូឡូញ

«មាន​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​ឡើយ​នៅ​ក្នុង​ឆាក​ជីវិត​របស់​​មនុស្ស។ ជីវិត​គឺ​ជា​​អ្វី​ដែល​​យើង​ត្រូវ​​សិក្សា​ស្វែងយល់»។

នៅ​ក្នុង​ស្ថានភាព​ជាក់ស្ដែង​ មនុស្ស​ភាគ​ច្រើន​​មាន​ការ​ភ័យ​ខ្លាច​​មិន​​ហ៊ាន​ប្រឈមមុខ​បញ្ហា​​នានា​នៅ​ក្នុង​ជីវិត​ដែល​នេះ​​ធ្វើ​ឲ្យ​ពួកគេ​បរាជ័យ។ យ៉ាងណាមិញ ​ប្រសិន​បើ​អ្នក​ចូល​ឲ្យ​​កៀកកើយ​ទៅ​នឹង​​ភាព​ភ័យខ្លាច​ អ្នក​នឹង​អាច​ស្គាល់​ចំណុច​ខ្សោយ​បញ្ហា​នោះ​កាន់តែ​ច្បាស់ ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​​មិន​បាន​​ដឹង​នៅ​ពេល​កន្លងមក។ ការ​ពិត បញ្ហា ហានិភ័យ និង ភាព ភ័យ​ខ្លាច​ទាំង​នោះ​នឹង​សាប​រលាប​ទៅ​វិញ ​ដរាបណា​អ្នក​កាន់តែ​ស្គាល់​វា​កាន់តែ​ច្បាស់ ហើយ​វា​បង្កប់​ទៅ​ដោយ​មេរៀន​ជីវិត​យ៉ាង​មាន​តម្លៃ​ជា​ច្រើន​ទៀត​ផង។



២) Lucas Jonkman វាគ្មិន​អាមេរិក


« ត្រូវ​ក្រោក​ឈរ​​ប្រឆាំង​ទៅ​នឹង​ភាព​ភ័យខ្លាច​ទាំង​ឡាយ ហើយ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​។ ត្រូវ​ក្រោក​ឈរ​​ឡើង​ប្រឈម​ទៅ​នឹង​ភាព​ភ័យខ្លាច​របស់​អ្នក​ ហើយ​អ្នក​នឹង​មាន​សេរីភាព​ជា​រៀង​រហូត»។​​



មិន​ខុស​ពី​អ្វី​ដែល​បាន​បកស្រាយ​នៅ​ខាង​ដើម ​ភាព​ភ័យខ្លាច​ ឬ ឧបសគ្គ​​របស់​អ្នក​មិន​អាច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដូច​អ្វី​ដែល​អ្នក​បាន​​គិត​នោះ​ឡើយ នៅ​ពេល​ដែល​អ្នក​ព្យាយាម​​ខិត​កាន់តែ​ជិត​​វា។ ការពិត អ្នក​អាច​យក​ឈ្នះ​​ភាព​ភ័យខ្លាច​ដោយសារ​ការ​ហ៊ាន​ប្រឈមមុខ​នេះ​ឯង ពោល​បើ​​វា​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​កាន់តែ​ច្រើន​ដឹង តែ​អ្នក​នៅ​តែ​ព្យាយាម​តតាំង​ដោយ​មិន​បោះបង់​ នោះ​អ្នក​នឹង​ទទួល​បាន​ជ័យជំនះ​ជា​មិន​ខាន។



៣) Marilyn Monroe អតីត​តារា​សម្ដែង​ជើងចាស់​របស់​អាមេរិក

« មនុស្ស​គ្រប់គ្នា​គួរតែ​ចាប់​ផ្ដើម​រស់នៅ​ឲ្យ​មាន​ន័យ​បំផុត​មុន​ពេល​​មុន​ពេល​អាយុ​កាន់តែ​ចាស់។ អ្នក​ដែល​មិន​ហ៊ាន​ប្រឈមមុខ​​នឹង​ភាព​ភ័យខ្លាច គឺ​ជា​មនុស្ស​ល្ងង់ខ្លៅ​»

តារា​សម្ដែង​រូប​នេះ​បាន​​និយាយ​ថា ​មនុស្ស​គ្រប់រូប​គួរណាស់តែ​ត្រូវ​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​តម្លៃ និង រស់​នៅ​ដោយ​មានន័យ​បំផុត។ Monroe​ បាន​បន្ត​ថា បើ​អ្នក​​អនុញ្ញាត​ឲ្យ​ភាព​ភ័យខ្លាច ឬ ការ​បរាជ័យ​មក​បំផ្លាញ​ជីវិត​របស់​អ្នក​ វា​នឹង​មក​បំផ្លាញ​​ជីវិត​អ្នក​ជា​រៀង​រហូត ហើយ​​អ្នក​ដែល​ចុះចាញ់​​នឹង​ភាព​ភ័យខ្លាច​គឺ​ជា​អ្នក​ដែល​​ល្ងង់ខ្លៅ​បំផុត​ផង​ដែរ។ អ្វី​ដែល​​នាង​ចង់​ដាស់តឿន​នៅ​ពេល​នេះ គឺ​​អ្នក​ត្រូវ​បណ្ដេញ​ភាព​ភ័យខ្លាច​ឲ្យ​ចាកចេញ​ពី​​​អ្នក​ឲ្យ​បាន​​ជា​ដាច់ខាត។

៤) Dale Carnegie អ្នកនិពន្ធ​អាមេរិក

« អ្នក​ត្រូវ​​​ធ្វើ​​ជា​មួយ​អ្វី​ដែល​អ្នក​ខ្លាច​ ហើយ​បន្ត​ធ្វើ​ជា​រៀង​រហូត។ នេះ​ជា​វិធីសាស្ត្រ​ដ៏​រហ័ស និង ស័ក្ដិសិទ្ធិ​បំផុត​ដើម្បី​កាច់​បំបាក់​ភាព​ភ័យខ្លាច»។ ​​

មិន​ខុស​ពី​សម្ដី​របស់​​​បុគ្គល​ល្បីៗ​ខាងលើ អ្នកនិពន្ធ​អាមេរិក​រូប​នេះ​បាន​​បញ្ជាក់​យ៉ាង​​ច្បាស់​ថា​វិធីសាស្ត្រ​ដ៏​រហ័ស និង ស័ក្ដិសិទ្ធិ​បំផុត​ដើម្បី​កាច់​បំបាក់​ភាព​ភ័យខ្លាច គឺ​ត្រូវ​ហ៊ាន​ប្រឈមមុខ​នឹង​ភាព​ភ័យខ្លាច​នេះ​តែម្ដង។ មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​ដឹង​ថា ភាព​ភ័យខ្លាច ឬ ឧបសគ្គ​របស់​អ្នក​មាន​​តម្លៃ​បែប​ណា​ខ្លះ ហើយ​​នោះ​គឺ​ជា​អ្វី ដែល​អ្នក​ត្រូវ​សិក្សា​រៀន សូត្រ និង ស្វែង​រក​ដំណោះស្រាយ​ដើម្បី​ភាព​ជោគជ័យ​របស់​អ្នក។

៥) Benjamin Franklin បិតា​ស្ថាបនិក​របស់​អាមេរិក

​« សូម​កុំ​ភ័យខ្លាច​​ទៅ​នឹង​​កំហុស​ដែល​​កើត​មាន​ឡើង។ នៅ​ពេល​ដែល​អ្នក​ហ៊ាន​ប្រឈមមុខ​នឹង​វា អ្នក​នឹង​ដឹង​ថា កំហុស​នោះ​មាន​សារសំខាន់​អ្វី​ខ្លះ»។

ងាក​មក​មើល​បណ្ដាំ​ចុងក្រោយ​ពី​ការ​ប្រឈមមុខ​នឹង​ភាព​ភ័យខ្លាច​​របស់​​បិតា​ស្ថាបនិក​អាមេរិក​ឯណេះ​វិញ​បាន​ដាស់តឿន​ថា អ្នក​នឹង​ឈ្នះ​ទោះបី​ជា​ឧបសគ្គ​នោះ​​​​អាក្រក់​បែប​ណា​ក៏ដោយ ឲ្យ​តែ​អ្នក​មិន​ព្រម​បោះបង់។ តាម​អ្វី​ដែល​លោក​បកស្រាយ កំហុស​គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស​ទៅ​ហើយ ហើយ​បើ​អ្នក​​ព្យាយាម​សិក្សា​រៀន​សូត្រ​ពី​កំហុស ក៏​ដូច​ជា​ការ​បរាជ័យ​របស់​អ្នក អ្នក​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​ ហើយ​ទី​បំផុត​ទើប​អ្នក​ដឹង​ថា ការ​បរាជ័យ ឧបសគ្គ ​ភាព​ភ័យខ្លាច គឺ​ជា​រឿង​មួយ​ធម្មតា៕
Axact

Axact

Vestibulum bibendum felis sit amet dolor auctor molestie. In dignissim eget nibh id dapibus. Fusce et suscipit orci. Aliquam sit amet urna lorem. Duis eu imperdiet nunc, non imperdiet libero.

Post A Comment:

0 comments: