អ្នក​ជំនួញ​ដ៏ជោគជ័យ​នៅក្នុង​សតវត្ស​ទី២១ម្នាក់​បាននិយាយ​ថា ​ប្រសិនបើមាន​វិធីមួយ​ចំនួន​សម្រាប់​អ្នក ​ដើម្បី​ទាញ​យក​បទពិសោធន៍​រាប់ទសវត្សរ៍​របស់ខ្ញុំ ​នៅក្នុងពិភព​អាជីវកម្ម ​ព្រមទាំង​បុគ្គលដែល​មានភាព​ជោគជ័យដ៏​អស្ចារ្យ​ក្នុងការ​នាំយក​ផលិត​ផលពិតប្រាកដ​ទៅក្នុង​ទីផ្សារនោះ ​អ្នកនឹង​រកឃើញអ្វីមួយ​ដែល​គួរឱ្​យចាប់​អារម្មណ៍​ខ្លាំងណាស់។

អ្នកនឹង​រកឃើញ​មនុស្សជា​ច្រើនដែល​មាន​សមត្ថភាព​ មានទេព​កោសល្យ ​ឆ្លាត​ប៉ិនប្រសប់​មនុស្ស​ដែល​ធ្វើការ​យ៉ាង​លំបាក​នៅក្នុង​ការងារ​របស់ពួក​គេ។ ​ហើយ​រឿងមួយ​ដែល​ពួកគេ​ខ្វល់​ខ្វាយ​ច្រើនបំផុត​នោះគឺ​ការផ្តល់នូ​វផលិតផល​និង​សេវាដល់​អតិថិ​​ជនក្នុង​ការប្រកួត​ប្រជែង​នេះ។

មួយ​វិញ​ទៀត​ អ្វីដែល​ពួក​គេមាន​ដូចគ្នា​នោះ​គឺ ​ជំនាញ​ជាក់​លាក់​លើមុខ​ងារ​ណាមួយ។ ​មិនថា​ ជាការ​អភវិឌ្ឍ​ផលិត​ផល ​ប្រតិបត្តិ​ការ ​ទី​ផ្សារ ​ហិរញ្ញវត្ថុ ​ឬក៏​ទីផ្សារ​ទាំង​មូល​នោះ​ទេ​ ពួក​គេ​តែង​ តែ​ធ្វើអស់​ពី​សមត្ថភាព។ 

ខាង​​ក្រោម​​នេះ​​គឺ​ជា​អ្វី​ដែល​​អ្នក​មិន​​ធ្លាប់​​ដឹង​​ពីមុន​​អំពី​អ្នក​​ជំនួញ​​ដ៏ជោគ​ជ័យ​​បំផុត​ដែល​​ពួក​គេមាន​​ដូចគ្នា​ ​ឬពូកែ​ ​ឬក៏មាន​​ជំនាញ​​រៀងៗ​​ខ្លួន។

ស្ថាបនិក​ Facebook ​លោក Mark Zuckerberg ​គឺជា​អ្នកសរសេរកូដ​ម្នាក់។ ​ហើយនាយក​ប្រតិបត្តិក្រុម​ហ៊ុន Google ​លោក Larry Page​ និងលោក Bill Gates ​ក៏ដូចគ្នា ​ខណៈពេល​ ដែលលោក Warren Buffett  ​និងលោក Charles Schwab ​មានជំនាញឬ​ពូកែខាងវិន​យោគ។

លោក​ Steve Jobs ក៏​មានទេព​កោសល្យ​ផ្នែកទី​ផ្សារផង​ដែរ។ ដូចគ្នា​នេះដែរស្ថាប​និកក្រុមហ៊ុន Starbucks លោក Howard Schultz ក៏មាន​ជំនាញ​ទីផ្សារ​ដូចគ្នា។

នាយក​ប្រតិបត្តិបច្ចុប្បន្ន​លោក Tim Cook របស់ Apple ​គឺជាអ្នកប្រតិ​បត្តិការ។ រីឯ​លោក John Mackey នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Whole Food តែង​តែធ្វើ​ការក្នុង​វិស័យម្ហូប​អាហារ​ជាពិសេស​អាហារដែល​មានសុខ​ភាពល្អ៕
Axact

Axact

Vestibulum bibendum felis sit amet dolor auctor molestie. In dignissim eget nibh id dapibus. Fusce et suscipit orci. Aliquam sit amet urna lorem. Duis eu imperdiet nunc, non imperdiet libero.

Post A Comment:

0 comments: