ជែក ម៉ា (Jack Ma) ពីបុរសដែលមានប្រាក់ខែត្រឹម 500 បាត ពេលនេះក្រុមហ៊ុន Alibaba របស់គាត់មានតម្លៃដល់ទៅ 5 លានលានបាតឯន៎!
អាចចាត់ទុកថាជាបុគ្គលដែលទទួលជោគជ័យខ្លាំងបំផុតរបស់ប្រទេសចិននាពេលនេះ។ ខាងក្រោមនេះគឺជាពាក្យណែនាំទាំង 12 របស់ ជែក ម៉ា ទៅមើលទាំងអស់គ្នាតែម្តងទៅ
1.ឱកាសដែលគេមើលមិនឃើញ នោះហើយជាឱកាសពិតប្រាកដ
2.ត្រូវធ្វើឲ្យភា្នក់ងាររបស់អ្នកមកធ្វើការទាំងស្នាមញញឹមជានិច្ច
3.អតិថិជននៅលំដាប់លេខ 1, ភ្នាក់ងារលេខ 2, អ្នកកាន់ហ៊ុនលេខ 3
4.នាំមកប្រើ និងផ្លាស់ប្តូរឲ្យបានមុនគេ ឬធ្វើឲ្យមានការផ្លាស់ប្តូរធំមួយកើតឡើង
5.បំភ្លេចរឿងលុយ និងរឿងរកស៊ីឲ្យអស់
6.ការរកអតិថិជនថ្មីគឺការផ្តោតទៅលើការយកចិត្ត និងមើលថែអតិថិជនចាស់ឲ្យបានដិតដល់
7.ទស្សនគតិរបស់អ្នកនឹងជាអ្នកកំណត់ថាអ្នកនឹងទៅបានឆ្ងាយប៉ុណ្ណា
8.ឱកាសដ៏ធំធេងនោះតែងតែអធិប្បាយមិនបាន ឯអ្វីដែលអធិប្បាយចេញនោះភាគច្រើនមិនមែនឱកាសដ៏ល្អបំផុតនោះទេ។
9.អ្នកគួររកអ្នកដែលមកជួយឲ្យក្រុមហ៊ុនរីកចម្រើនមិនចាំបាច់រកអ្នកដែលទទួលជោគជ័យទេ រកអ្នកដែលសាកសមមិនមែនអ្នកដែលល្អបំផុតនោះទេ
10.អ្វីដែលមិនគួរឲ្យទុកចិត្តបំផុតនៅលើលោកនោះគឺទំនាក់ទំនងរវាងមនុស្ស
11.“Free” គឺជាពាក្យដែលថ្លៃបំផុត
12.ថ្ងៃនេះជាថ្ងៃដ៏អាក្រក់ ថ្ងៃស្អែកនឹងអាក្រក់ជាងនេះទៅទៀតប៉ុន្តែខានស្អែកនឹងក្លាយទៅជាថ្ងៃដ៏ស្រស់ស្អាត។
Post A Comment:
0 comments: