ភាពជោគជ័យមិនមែនជារឿងងាយស្រួលទេ ហើយវាក៏មិនមែនជាភាពចៃដន្យដែរ។ មនុស្សដែលមានភាពជោគជ័យតែងតែមានសកម្មភាព ឬទម្លាប់យ៉ាងជាក់លាក់ខ្លះ ដែលបានជំរុញឱ្យពួកគេក្លាយជាមនុស្សដែលទទួលបានភាពជោគជ័យ។
ខាងក្រោមនេះ Cool FM នឹងនាំមិត្តអ្នកអានមកស្វែងយល់អំពីទម្លាប់មួយចំនួនដែលជួយលោកអ្នកក្លាយជាមនុស្សដែលទទួលបានជោគជ័យ៖
១. សរសេរបញ្ជីដែលត្រូវធ្វើមួយយប់មុន
មនុស្សដែលទទួលបានភាពជោគជ័យខ្លាំង តែងតែសរសេរនូវអ្វីដែលគេត្រូវធ្វើជារៀងរាល់ល្ងាចមុនពេលគេញ៉ាំអាហារពេលល្ងាច និងចូលគេង។ ធ្វើបែបនេះ លោកអ្នកអាចនឹងធ្វើ ចំណាត់ថ្នាក់ឱ្យដឹងថាការងារណា លោកអ្នកត្រូវធ្វើមុន និងត្រូវធ្វើបន្ទាប់។
២. ចិត្ត រាងកាយ និងវិញ្ញាណ
មនុស្សជោគជ័យ ៩០%សុទ្ធតែអនុវត្តលំហាត់រាងកាយ ឬសកម្មភាពផ្សេងៗទៀតដែលនាំឱ្យមានសុខភាពល្អ។ ការធ្វើសមាធិហាក់បីដូចជាទម្លាប់មួយយ៉ាងល្អសម្រាប់មនុស្សជោគជ័យ។
៣. បង្កើតគោលដៅ និងទស្សនវិស័យ
មនុស្សដែលទទួលបានជោគជ័យ ៩៥% ត្រូវបានគេរាយការណ៍ថាជាមនុស្សដែលបានសរសេរ គោលដៅ គម្រោងការ និងមានទស្សនវិស័យយ៉ាងច្បាស់លាស់ក្នុងអ្វីដែលគេធ្វើ។
៤. បង្ហាញការដឹងគុណ និងនិយាយអំពីភាពវិជ្ជមានរបស់ខ្លួន
ការសម្ដែងការដឹងគុណ និងការផ្ដោតទៅលើភាពវិជ្ជមានរបស់ខ្លួនគឺជាទម្លាប់ដ៏សាមញ្ញបំផុត សម្រាប់បុគ្គលដែលជោគជ័យទាំងឡាយ។
៥. អភិវឌ្ឍខ្លួនឯង
មនុស្សដែលទទួលបានជោគជ័យតែងតែផ្ដោតទៅលើការរៀនសូត្រនូវជំនាញថ្មីៗ អានសៀវភៅ ល្អៗ ស្ដាប់កម្មវិធីដែលមានសារៈប្រយោជន៍ដូចជាកិច្ចសំភាសន៍ ឬព័ត៌មានផ្សេងៗ។
៦. បង្កើតបណ្ដាញ
មនុស្សជោគជ័យតែងតែធ្វើការក្នុងការកសាងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការជួយជ្រោមជ្រែងដល់អ្នកដទៃ និងចូលរួមព្រឹត្តិការណ៍សង្គមនានា ដើម្បីបង្កើនបណ្ដាញរបស់ពួកគេ។
៧. កិច្ចប្រជុំ និងការចែករំលែកបទពិសោធន៍
ពេលខ្លះមនុស្សដែលជោគជ័យ តែងចំណាយពេលវេលាជាមួយអ្នកប្រឹក្សាយោបល់ របស់ពួកគេដើម្បីស្វែងរកគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត៕
Post A Comment:
0 comments: