ជីវិ​តនៅ​ក្នុ​ង​សង្គម​ យើង​មិនអា​ចគេច​ផុតអំពីកា​ររាប់អាន​មិត្ត​ភក្ដិ​ឡើយ​។ ប៉ុន្តែអ្ន​កខ្លះដែ​លចូ​លមកក្នុង​ជីវិត​យើង​តែបន្តិច​ក៏ចេញទៅវិ​ញក៏មា​ន ចូលម​កហើ​យភ្លឹបភ្លែ​តដូច​អំពិលអំ​ពែកក៏​មាន ហើ​យខ្លះក៏​ចូលម​ករស់នៅ​ក្នុងជីវិត​របស់យើ​ងរហូត​ក៏មាន។​ ដើម្បី​ស្វែង​រកមិត្តល្អ លោ​កអ្នក​អាចសិ​ក្សាស្វែងយ​ល់អំ​ពីភាពខុ​សប្លែ​កគ្នារ​វាងមិ​ត្តល្អ ​និង​មិត្ត​ក្លែង​ក្លាយដូ​ចខាង​ក្រោម៖ ​

១. គាំ​ទ្រអ្ន​ករា​ល់គ្រ​ប់ឆ​ន្ទៈនៃ​ការធ្វើ​អ្វីមួ​យ
មិត្ត​ល្អរប​ស់អ្នក​ពិតប្រា​កដនឹង​តែងតែលើ​កទឹកចិ​ត្តអ្នកនូ​វអ្វីដែល​អ្នកចង់​ធ្វើ ទោះបីជា​ទាក់ទង​ នឹងការ​សប្បាយរី​ករាយ ​ផ្លាស់ប្ដូរ​អាជីព​របស់​អ្នកក្ដី មិត្តល្អ​តែងតែ​នៅក្បែរ​អ្នកជា​និច្ច។ 

២. ពេ​ញចិត្ត​បុគ្គលិ​កលក្ខ​ណៈ​ឆ្គួតៗរ​បស់​អ្នក
បុគ្គលិ​កល​ក្ខណៈ​ឆ្គួតៗគឺ​ជាធម្ម​តាសម្រាប់មនុ​ស្សគ្រប់​គ្នា។​ មិត្ត​ល្អរបស់​អ្នកតែងតែ​ស្រឡាញ់ ​នូវបុគ្គលិ​កលក្ខ​ណៈទាំង​នោះ ហើយបើគេ​ពិតជាមិត្ត​ល្អពិត​ប្រាកដ​ ពួកគេមាន​លក្ខណៈឆ្គួត​ៗដូចអ្ន​កដែ​រ។ 

៣. លើក​លែងទោ​សឱ្យ​អ្នក​គ្រប់យ៉ា​ង
មិត្ត​ល្អពេ​លខ្លះ​អាចស្វែង​យល់អំពីចិត្ត​របស់អ្នកថា​ លោកអ្ន​កស្មុគស្មា​ញ ហើ​យមានកំហុ​ស។ ពួក​គេលើក​លែងទោ​សឱ្យអ្ន​ក ព្រោះ​គេឱ្យ​តម្លៃលើមិ​ត្តភា​ពរបស់​អ្នក​ជាងកំហុ​សរបស់អ្នក។ 

៤. តែង​តែគាំ​ទ្រអ្នក​ពីក្រោ​យខ្នង​
វាមិ​នសំ​ខាន់ថាអ្ន​កម្ខាង​ទៀតជាអ្នក​ណា ឬអ្នកមា​នបញ្ហា​អ្វីឡើយ​ ទោះអ្នក​ខុសក៏ដោ​យ មិត្ត​ល្អគឺតែង​តែឈ​រនៅខាង​អ្នក ហើយ​ធ្វើអ្វីគ្រ​ប់យ៉ាងដើ​ម្បីអ្ន​ក។ 

៥. អនុ​ញ្ញាតឱ្យ​អ្នកស្វែ​ងរកចំ​ណង់ចំណូ​លចិត្តផ្ទាល់​ខ្លួន
នៅ​ពេលដែ​លយើងធំ​ឡើង ពួក​យើងចាប់ផ្ដើ​មរកឃើ​ញនូវអ្វីដែ​លជាចំ​ណាប់អារម្ម​ណ៍ថ្មី​ៗ ​ហើយ​ពេលខ្លះវា​មិនដូ​ចជាយើ​ងកាលពី​នៅក្មេង​។ មិត្តក្លែង​ក្លាយតែង​តែសើចចំអ​កឱ្យ​អ្ន​ក ប៉ុ​ន្តែមិ​ត្តល្អគឺ​តែង​តែលើ​កទឹកចិត្ត​អ្នកឱ្យ​ស្វែងរកចំ​ណាប់អា​រម្មណ៍​ថ្មីៗស​ម្រាប់ខ្លួនអ្នក​ផ្ទាល់​។ 

៦. ដឹងអំ​ពីទម្លាប់មិ​នប្រ​ក្រតីរប​ស់​អ្នក
យើ​ងតែងតែ​មានទម្លា​ប់មិនប្រ​ក្រតី ឡ​ប់ៗផ្ទាល់ខ្លួ​នរបស់​យើង ដូចជា​យើងជោរ​នៅពេល​ដែល​យើង​ស្រវឹ​ង ឬ​យើង​ញ៉ាំអាហារ​ច្រើនៗ​ជាដើម​នោះ។ ហើ​យ​រឿងបែប​ហ្នឹងគឺមា​នតែមិត្ត​ល្អរប​ស់អ្នក​ទេ ដែល​បាន​ដឹងរឿង​គ្រប់យ៉ាង​ពី​អ្នក។ 

៧. ពួក​គេរក្សា​ទំនាក់ទំ​នងគ្រ​ប់ពេ​ល
មិត្តក្លែ​ងក្លា​យជា​មនុស្សដែ​លទាក់ទ​ងអ្នក​នៅពេល​តែពួកគេ​ត្រូវ​ការអ្វីពីអ្ន​ក ឬ​ដឹងរឿ​ងអាក្រក់ ពី​អ្នកដ​ទៃយក​មកប្រាប់អ្ន​កប៉ុណ្ណោះ។​ ចំណែក​ឯមិត្តល្អ​តែងតែទា​ក់ទងអ្ន​កគ្រ​ប់ពេល​ គ្រប់ទី​កន្លែង និ​ងដឹង​សុខទុ​ក្ខរបស់​អ្នក​គ្រប់​ពេល។ 

៨. ពួ​កគេរក្សា​អាថ៌កំ​បាំងរ​បស់អ្ន​ក
មិត្ត​ភក្ដិអា​ចជាមនុ​ស្សដែល​យើង​ជឿទុ​កចិត្តទី២​បន្ទាប់​អំពីសៀ​វភៅកំណត់​ហេតុ​របស់យើ​ង។ មនុ​ស្សដែ​លយើងអាច​និយាយ​រឿងអា​ថ៌កំបាំង​ប្រាប់បាន​ គឺជាមនុ​ស្សដែល​យើងមានទំនុ​កចិត្ត ហើ​យប្រសិ​នបើពួក​គេជាមនុ​ស្សដែលមិន​អាចលា​ក់កំបាំងរប​ស់អ្នកបា​ន នោះពួក​គេមិន​សមជាមិ​ត្តល្អរ​បស់អ្ន​ក​ទេ។ 

៩. មិ​នចាំបាច់​ស្លៀក​ពាក់ស្អា​តដើ​ម្បីទាក់​ទាញ​ទេ
ប្រ​សិនជា​អ្នកស្លៀ​កពា​ក់ស្អា​តបាត​ ធ្វើម៉ូត​សក់ឡូ​យៗ ហើ​យត្រូវ​មានក្លិន​ក្រអូបនោះ​ ដូច្នេះ​អ្នកដឹងថា​អ្នកមានមិ​ត្តក្លែងក្លា​យហើ​យ ព្រោះ​មិត្ត​ល្អអាចដើរជា​មួយអ្នកទោះ​បីជាអ្នក​តែង​ខ្លួនយ៉ា​ង ណាក៏​ដោ​យ។ 

១០. ពួក​គេតែ​ងមាន​ពេល​សម្រា​ប់អ្នក
​ទោះបីជា​គេមានពេ​លតែមួ​យម៉ោងស​ម្រាប់ស​ម្រាកច​ន្លោះម៉ោង​ការងារ និង​ម៉ោងចូ​លរៀនក៏​ដោយ មិ​ត្តល្អតែ​ងតែកំ​ដរអ្នកញ៉ាំ​ភេស​ជ្ជៈគ្រប់​ពេល។ 

១១. ពួកគេ​តែងឱ្យស្មា​ទៅអ្នក​ផ្អែកពេល​អ្នកយំ​
លក្ខណៈ​សម្បត្តិ​ចុងក្រោយ​របស់មិត្ត​ល្អគឺតែងតែ​ឱ្យស្មាអ្ន​កផ្អែក ដើម្បីយំរៀ​បរាប់ពីទុ​ក្ខសោក ​ហើយស្ដាប់រា​ល់ទុក្ខលំបាក ​និងរកដំ​ណោះស្រា​យឱ្យអ្នក​ជានិ​ច្ច៕
Axact

Axact

Vestibulum bibendum felis sit amet dolor auctor molestie. In dignissim eget nibh id dapibus. Fusce et suscipit orci. Aliquam sit amet urna lorem. Duis eu imperdiet nunc, non imperdiet libero.

Post A Comment:

0 comments: