ប្រិយមិត្តអ្នកអានច្បាស់ជាឆ្ងល់ថា ហេតុអ្វីបានជាបុគ្គលមួយចំនួនក្លាយជាមហាសេដ្ឋី? តើមហាសេដ្ឋីទាំងនោះរកលុយបានដោយរបៀបណាទៅ? តែគួរឲ្យស្តាយ! អ្វីដែលប្រិយមិត្តបានស្គាល់នៅពេលដែលឆាកជីវិតរបស់បុគ្គលទាំងនេះក្លាយជាមហាសេដ្ឋីទៅហើយ តែប្រហែលជាមិនបានដឹងពីជីវប្រវត្តិរបស់បុគ្គលទាំងនោះនៅពេលអតីតកាលនោះឡើយ។ នេះជារឿងមួយ តែអ្វីដែលប្រិយមិត្តគួរស្វែងយល់នៅពេលនេះ នឹងទំនងជាអ្វីដែលលោកអ្នកចង់ដឹងផងនោះ គឺគន្លឹះក្លាយជាអ្នកមានតែម្តង។ គន្លឹះក្លាយជាអ្នកមានគឺការសន្សំប្រាក់នេះឯង ដែលគ្មានមហាសេដ្ឋីទាំង៧ រូបណាមួយខាងក្រោមនេះបដិសេធន៍បានឡើយ ហើយឲ្យតម្លៃវាជាពិសេសទៀតផង។ តើមហាសេដ្ឋីទាំងនេះមានគន្លឹះសន្សំប្រាក់ដូចម្តេចទើបក្លាយជាអ្នកមាន? សូមតាមដានដូចខាងក្រោម៖
១) មហាសេដ្ឋី Bill Gatesមហាសេដ្ឋីដំបូងដែលចូលមកបង្ហាញវិធីសាស្ត្រសន្សំលុយជូនប្រិយមិត្តនៅពេលនេះគឺមហាសេដ្ឋីមានជាងគេបំផុតលំដាប់ទី២នៅលើពិភពលោករបស់អាមេរិកគឺលោក Bill Gates។ មហាសេដ្ឋីវ័យ ៥៩ ឆ្នាំ និង មានទ្រព្យសម្បត្តិ ៧៩,៤ ពាន់លានដុល្លាររូបនេះបានបង្ហើបថា ការរៀនសូត្រកំហុសអតីតកាល ជាពិសេសរឿងចាយវាយផ្តេសផ្តាសនេះនឹងជួយឲ្យអ្នកអាចក្លាយជាអ្នកមាន។
«អ្នកដែលជោគជ័យច្រើនក្នុងហិរញ្ញវត្ថុ មិនមែនជាមនុស្សដែលត្រឹមតែបង្កើតកំហុសចាយវាយផ្តេសផ្តាសនោះទេ តែក៏ជាអ្នកដែលពូកែរៀនសូត្រពីកំហុសនេះផងដែរ។ យើងត្រូវតែរីករាយនូវសមិទ្ធផលរបស់យើង តែអ្វីដែលសំខាន់ជាងនោះគឺត្រូវរៀនសូត្រពីការបរាជ័យរបស់យើង»។ នេះជាការលើកឡើងរបស់លោក Bill Gates។
២) មហាសេដ្ឋី Warren Buffettនៅសហរដ្ឋអាមេរិកដដែល មហាសេដ្ឋីលំដាប់ទី៣ ពិភពលោក Warren Buffett ឯណេះវិញបានបង្ហាញពីគន្លឹះសន្សំប្រាក់ក្លាយជាអ្នកមានដែរ។ មហាសេដ្ឋីអាមេរិកវ័យ ៨៥ ឆ្នាំរូបនេះបានបង្ហាញពិភពលោកឲ្យដឹងតាមរយៈការរស់នៅយ៉ាងសាមញ្ញរបស់លោកនៅក្នុងផ្ទះដដែលដែលលោកបានទិញតាំងពីឆ្នាំ ១៩៥៨មក។
នេះបានបញ្ជាក់ថា ទោះបីជាមហាសេដ្ឋីរូបនេះមានលុយច្រើនមហាសាលរហូតដល់ ៦៧,២ ពាន់លានដុល្លារក៏ដោយ ក៏លោកមិនខ្ជះខ្ជាយប្រាក់ទៅទិញអ្វីដែលមិនសូវសំខាន់នោះដែរ។ យ៉ាងណាមិញ លោកបានដឹងថា ការយកលុយទៅវិនិយោគទៅលើអ្វីដែលត្រឹមត្រូវដូចជាទីផ្សារភាគហ៊ុននៅពេលនេះជាដើម ទើបធ្វើឲ្យលោកមានលុយចាយមិនអស់រហូតដល់សព្វថ្ងៃ។
៣) មហាសេដ្ឋី Richard Bransonឥឡូវនេះសូមប្រិយមិត្តអ្នកអានបន្តដំណើរមកកាន់ទឹកដីអង់គ្លេសវិញ ដើម្បីរៀនសូត្រពីរបៀបសន្សំលុយក្លាយជាអ្នកមានពីមហាសេដ្ឋី Richard Branson។ សម្រាប់លោក Branson បានមានប្រសាសន៍ថា ចំណាយលុយឲ្យមានប្រសិទ្ធភាព លុះត្រាតែយើងរៀបចំគម្រោងចំណាយនោះឲ្យបានច្បាស់លាស់ជាមុនសិន។
មហាសេដ្ឋីវ័យ ៦៥ ឆ្នាំ និង មានទ្រព្យសម្បត្តិ ៥ ពាន់លានដុល្លាររូបនេះបានមានប្រសាសន៍ដូច្នេះថា៖ «នៅពេលដែលយើងចាយចំទិសដៅ ហើយព្យាយាមធ្វើការឆ្ពោះទៅកាន់គោលដៅនោះ នៅថ្ងៃខាងមុខអ្នកនឹងជោគជ័យជាមិនខាន មិនថាផ្លូវដែលត្រូវទៅនោះយូរប៉ុណ្ណា ឬលំបាកប៉ុណ្ណានោះឡើយ»។
៤) មហាសេដ្ឋី Carlos Slim Helúមានឈ្មោះជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន លោក Carlos Slim ក៏មានតិកនិកសន្សំប្រាក់ឲ្យក្លាយជាអ្នកមានដែរ។ មហាសេដ្ឋីវ័យ ៧៥ ឆ្នាំ និង មានទ្រព្យសម្បតិ្ត ៧៩,៥ ពាន់លានដុល្លាររូបនេះបានផ្តល់ដំបូន្មានថា អ្នកដែលអាចសន្សំប្រាក់កាន់តែឆាប់ អ្នកនោះមានឱកាសក្លាយជាអ្នកមានកាន់តែច្រើន។
«ចាប់ផ្តើមសន្សំប្រាក់របស់អ្នកភ្លាមទៅ កាន់តែឆាប់កាន់តែល្អតាមលទ្ធភាពដែលអាចធ្វើបាន។ ដរាបណាអ្នកបានសន្សំលុយ និង គ្រប់គ្រងលុយកាន់តែមានប្រសិទ្ធភាព ដរាបនោះអ្នកនឹងក្លាយជាអ្នកមានឆាប់ៗ មិនខ្វល់ថាការងាររបស់អ្នកជាអ្វីនោះទេ»។ នេះជាប្រសាសន៍របស់មហាសេដ្ឋីមិកស៊ីកូរូបនេះ។
៥) មហាសេដ្ឋី Mark Zuckerberg
អ្នកបានដឹងពីតិចនិកសន្សំប្រាក់របស់មហាសេដ្ឋីជើងចាស់ ចុះមកសាកល្បងស្វែងយល់ពីគន្លឹះសន្សំប្រាក់ពីមហាសេដ្ឋីវ័យក្មេងវ័យម្តងមើលមានអ្វីប្លែក ខណៈដែលលោកបានក្លាយជាមហាសេដ្ឋីអាមេរិកលឿនដូចផ្លេកបន្ទោរនោះ? បើតាមសកម្មភាពរបស់លោកប្រចាំថ្ងៃអាចបញ្ជាក់បានថា មហាសេដ្ឋីវ័យ ៣១ ឆ្នាំ និង ជា CEO របស់ក្រុមហ៊ុន Facebook រូបនេះមានជីវិតសាមញ្ញមិនខុសពីមហាសេដ្ឋី Warren Buffett នោះទេ ពោលគឺជីវិតសាមញ្ញជាអ្វីដែលលោកចូលចិត្តបំផុត។

« ជីវិតរបស់ខ្ញុំគឺសាមញ្ញទេ គឺដូចមនុស្សទូទៅដែរ។ លុយដ៏ច្រើនរបស់ខ្ញុំកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្ញុំ ហើយខ្ញុំចូលចិត្តប្រើវាឲ្យមានតម្លៃ»។ នេះគឺជាប្រសាសន៍របស់មហាសេដ្ឋីមានប្រាក់ ៣៣,៥ ពាន់លានដុល្លាររូបនេះ។
៦) មហាសេដ្ឋី Jack Ma
ទើបនឹងរីកមុខរីកមាត់នៅពេលដែលក្រុមហ៊ុន Alibaba មានហាងឆេងល្អនៅពេលកន្លងទៅថ្មីៗនេះ មហាសេដ្ឋីចិនលោក Jack Ma ក៏បានបង្ហាញយុទ្ធសាស្ត្រក្លាយជាអ្នកមានដែរ។ មហាសេដ្ឋីមានប្រាក់ ១៩,៨ ពាន់លានដុល្លាររូបនេះបានលើកឡើងថា នៅពេលដែលលោកបើកអាជីវកម្មរកលុយ លោកបានចាត់ទុកថា អតិថិជនគឺជាស្តេច ហើយអ្នកដែលសំខាន់បន្ទាប់គឺបុគ្គលិក និង ចុងក្រោយគឺម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់លោក។

មហាសេដ្ឋីវ័យ ៥១ ឆ្នាំរូបនេះបានមានប្រសាសន៍ដូច្នេះថា៖« បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់គឺពិតជាសំខាន់ណាស់ក្នុងការគ្រប់គ្រងលើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ វាមានតម្លៃជាងសមត្ថភាពទៅទៀត។ អ្នកដែលគ្មានគោលដៅ នឹងធ្លាក់ជ្រោះ។ អ្នកដែលរៀបចំគោលដៅបានត្រឹមត្រូវ នឹងក្លាយជាស្តេច »។
៧) មហាសេដ្ឋី Michael Bloomberg
ប្រិយមិត្តសាកទាយទៅមើលការងារដ៏ល្អដើម្បីក្លាយជាអ្នកមានបានរបស់មហាសេដ្ឋីអាមេរិកលោក Michael Bloomberg គឺជាអ្វី? ក្នុងនាមជាមហាសេដ្ឋីដ៏មានសក្ដានុពលក្នុងឆាកនយោបាយអាមេរិក ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Bloomberg L.P. វ័យ ៧៣ ឆ្នាំរូបនេះមានប្រសាសន៍ថា ការងារដ៏ល្អដើម្បីក្លាយអ្នកមានគឺពូកែសន្សំប្រាក់។

«កាលពីក្មេង ក្នុងរយៈពេល១០ ឆ្នាំខ្ញុំមានស្បែកជើងកញ្ចាស់តែមួយគូប៉ុណ្ណោះដើម្បីពាក់ទៅធ្វើការ។ ខ្ញុំចង់បានស្បែកជើងថ្មី តែមិនអាចទៅរួចនោះឡើយ។ តែខ្ញុំបានដឹងថា ការសន្សំរបស់ខ្ញុំមិនមែនដើម្បីទិញស្បែកជើងថ្មីនោះទេ តែជាការសន្សំដើម្បីយកទៅវិនិយោគក្លាយជាមហាសេដ្ឋីដូចសព្វថ្ងៃនេះ»។ នេះជាការលើកឡើងរបស់មហាសេដ្ឋីមានប្រាក់ ៣៣,១ ពាន់លានដុល្លាររូបនេះ៕
Post A Comment:
0 comments: