ដូចដែល​បាន​ដឹង​ស្រាប​ហើយ​ថា មនុស្ស​មាន​វ័យ​ខ្ទង់ ២០ ឆ្នាំ គឺ​ជា​វ័យ​ដ៏​សំខាន់ ក្នុង​ការ​បង្កើត​ឱកាស​​ទទួល​បាន​ភាព​ជោគជ័យនៅ​ថ្ងៃ​អនាគត។ នៅ​ក្នុង​វ័យ​នេះ គឺ​ជា​វ័យ​ដែល មនុស្ស​ចូល​ចិត្ត​គិត​អ្វី​ប្លែកៗ ហើយ​តែងតែ​ទាមទារ​ឲ្យ​បាន​នូវ​ឯករាជ្យ​ភាព​ពី​អ្នក​ដទៃ។

ប្រសិនបើ អ្នកណា​ដែល​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​នោះ អ្វីៗ​ប្រាកដ​ជា​ប្រសើរ​ឡើង។ ប៉ុន្តែ​បើ​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទេ​ ផល​អាក្រក់​ជាច្រើន ប្រាកដ​ជា​កើត​មាន​មិន​ខាន។ ខាងក្រោម​នេះ គឺជា គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ដែល​ជួយ​ឲ្យ​អ្នកសាង​ផ្លូវ​ជោគជ័យ នៅពេល​មាន​អាយុ​ខ្ទង់ ២០ឆ្នាំ៖

១) រៀន​គ្រប់គ្រង​ពេលវេលា ( Learn to manage your time) 
ពេលវេលា គឺ​ជា​អ្វីៗ​គ្រប់យ៉ាង​របស់​មនុស្ស ពោល​គឺ ប្រសិនបើ ចេះ​រៀប​ចំ​ឲ្យ​បាន​ល្អ នោះ​អ្នក​អាច​ធ្វើអ្វីៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ គ្មាន​នរណា​ម្នាក់ មាន​ពេល​វេលា​លើស​ពី ២៤ម៉ោង ក្នុង​មួយ​ថ្ងៃ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ តើ​អ្នក​អាច​រៀប​ចំ​វា​ឲ្យ​បាន​ល្អ​ដោយ​របៀបណា ព្រោះ​បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ជាពិសេស​នៅ​ពេល​ដែល​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ។ ​


២) ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​តាម​តែ​អាច​ធ្វើ​ទៅ​បាន (Travel as much as you can)អ្នក​ប្រាកដ​ជា គ្មាន​គំនិត​ថ្មី​នោះ​ទេ ប្រសិន​បើ​នៅ​តែ​មួយ​កន្លែង។ អ្នក​គួរតែ​ឆ្លៀតពេល​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ជាពិសេស​នៅ​ពេល​មាន​អាយុ​ខ្ទង់ ២០ ឆ្នាំ ដើម្បី​ធ្វើដំណើរ​ទៅ​កន្លែង​ផ្សេងៗ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​​ទទួល​បាន​របស់​ដែល​ថ្មី និង ប្លែក ដែល​ពិត​ជា​ផ្តល់​ប្រយោជន៍​យ៉ាង​ខ្លាំង ដល់​ខួរក្បាល​របស់​អ្នក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ផ្តល់​នូវ​អារម្មណ៍​ស្រស់​ថ្លា​ផង​ដែរ។

៣) រក​ឲ្យ​ឃើញ​ថា​ អ្នក​ជា​នរណា ( Figure out who you really are)ចំណុច​ខុសឆ្គង​មួយ​ក្នុង​ចំណោម​កំហុស​ជាច្រើន របស់​មនុស្ស​ភាគច្រើន គឺ មិន​បាន​រក​ឲ្យ​ឃើញ​ថា ខ្លួន​ឯង​ជា​នរណា។ ការ​រក​ឲ្យ​ឃើញ​ខ្លួនឯង​ជា​នរណា​នេះ មានន័យថា តើ​ខ្លួន​អ្នក​ជា​មនុស្ស​ប្រភេទ​ណា ហើយ​មាន​ចំណុចខ្លាំង និង ចំណុច​ខ្សោយ​អ្វី​ខ្លះ​។ នៅពេល​អ្នក​អាច​រក​ឃើញ​ចម្លើយ​ច្បាស់លាស់​ហើយ​នោះ មានន័យថា អ្នក​អាច ចាប់ផ្តើម​ធ្វើអ្វី​មួយ​ដែល​ត្រូវ​នឹង​សមត្ថភាព​របស់​ខ្លួន នាំ​ឲ្យ​ការ​រីក​ចម្រើន​កើត​ឡើង​យ៉ាង​រហ័ស​បំផុត។

៤) ចាប់​ផ្តើម​សន្សំលុយ​កាក់​ ( Start saving)មនុស្ស​ភាគ​ច្រើន​ដែល​ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំនេះ មិន​សូវ​ចេះ​សន្សំ​អ្វី​នោះ​ទេ ពោល​គឺ មាន​ប៉ុន្មាន​ចាយ​ប៉ុណ្ណឹង។ នេះ គឺ​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​គួរតែ​កែប្រែ​ជា​បន្ទាន់ ដោយ​ចាប់ផ្តើម​ចេះ​សន្សំ​ដើម្បី​ត្រៀម​​នៅ​ពេល​ជួប​ប្រការ​ចាំបាច់​ណា​មួយ​នៅពេល​ខាង​មុខ។ ប្រសិនបើ អ្នក​ចាប់​ផ្តើម​សន្សំ​លុយ ចាប់​ពី​ពេល​នេះ​តទៅ (តិច​ក្តី ច្រើន​ក្តី) វា​ជា​វេលា​ដ៏​ល្អ​បំផុត សម្រាប់​អនាគត​ដ៏​វែងឆ្ងាយ។

៥) យកចិត្ត​ទុកដាក់​លើ​សុខភាព ( Take care of your health)ថ្វីត្បិតតែ មាន​វ័យក្មេង​ក៏​ពិត​មែន តែ​គួរ​តែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត​អំពី​បញ្ហា​សុខភាព ព្រោះ​ប្រសិន​បើ​អ្នក ធ្វើអ្វីៗ​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​នោះ វា​នឹង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​នៅ​ពេល​អនាគត ជាពិសេស​នៅ​ពេល​មាន​វ័យ​ចាស់​បន្តិច។ មានន័យថា បើ​ទោះបីជា អ្នក​ពូកែ​ប៉ុណ្ណា​ក៏​ដោយ ​អ្នក​ប្រាកដជា មិន​អាច​ជោគជ័យ​បាន​ឡើយ បើ​សុខភាព​របស់​អ្នក​មិន​ល្អ។


៦) ព្យាយាម​ទទួលការ​អប់រំ​ឲ្យ​អស់​ពី​លទ្ធភាព ( Get as much education as possible)ការអប់រំ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​នៅ​ក្នុង​សង្គម​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រសិន​បើ​អ្នក មិន​មាន​ចំណេះដឹង​គ្រប់គ្រាន់​នោះ​ទេ អ្នក​ប្រាកដជា​មិនអាច​ប្រកួតប្រជែង​ជាមួយ​នឹង​អ្នកដទៃ​នោះ​ឡើយ ព្រោះ​គេ​ ពិតជា​ទាមទារ​សមត្ថភាព​ពិតៗ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ការ​ធ្វើ​កិច្ចការ។ ដូច្នេះ​ការអប់រំ​ពិត​ជា កំណត់​អំពី​ភាព​ជោគជ័យ​នៅ​ពេល​អនាគត​របស់​អ្នក​យ៉ាង​ប្រាកដ៕
Axact

Axact

Vestibulum bibendum felis sit amet dolor auctor molestie. In dignissim eget nibh id dapibus. Fusce et suscipit orci. Aliquam sit amet urna lorem. Duis eu imperdiet nunc, non imperdiet libero.

Post A Comment:

0 comments: